ក្នុង១យប់​ កម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីឆក់ជាក់ស្ដែង​ ២ករណី នៅខណ្ឌទួលគោក!

រាជធានីភ្នំពេញ​ ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៩:៤០នាទី កម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រទះឃើញករណីឆក់ទូរសព្ទ័ដៃ ជាក់ស្ដែង​ ត្រង់ចំនុចជិតស្តុបទេពផន សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពេលនោះកម្លាំងក៏ប្រដេញតាមក្រោយរហូតដល់មុខមន្ទីរពេទ្យអង្គរធំ ផ្លូវកម្ពុជាក្រោម ក៏បានឃាត់ខ្លួន សង្ស័យចំនួន០២នាក់ឈ្មោះ គីម សុខហួរ ភេទប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ ម៉ម ដេវីត ភេទប្រុស អយុ១៦ឆ្នាំ ។

សំភារះដកហូតមាន ម៉ូតូម៉ាកC125 ពាក់ផ្លាកលេខ 1HH- 8866 ទូរសព្ទ័ដៃម៉ាក I Phone 6plus (ទូរសព្ទ័ដៃជនរងគ្រោះ)តាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ជនសង្ស័យ និងសំភារះដកហូតខាងលេី កម្លាំងការិយាល័យបានសាកសួរ និងក៏សាងសំណុំរឿងតាមនីតិវិធី។

ដោយឡែកនៅថ្ងៃម៉ោង២២៖៣០នាទី ថ្ងៃដដែលនេះ កម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដដែលនោះ បានប្រទះឃើញករណី(ឆក់ទូរសព្ទ័ដៃ)ជាក់ស្ដែង​មួយទៀត នៅត្រង់ចំនុចមុខសណ្ធាគាប្រេសុីដង់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពេលនោះកម្លាំងក៏ប្រដេញតាមក្រោយ ក៏បានឃាត់ខ្លួន សង្ស័យចំនួន០១នាក់ឈ្មោះ កែ បូរ៉ុង ភេទប្រុស អាយុ២៨ឆ្នាំ តាមបញ្ជាលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យ ខាងលេី កម្លាំងការិយាល័យបានសាកសួរ និងក៏សាងសំណុំរឿងតាមនីតិវិធី។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង២ករណីខាងលើនេះកម្លាំងការិយាល័យបានសាកសួរ និងក៏សាងសំណុំរឿងតាមនីតិវិធី៕ (សម្រួលអត្ថបទដោយ​ បងម៉េង)