អាណិតណាស់! ទិដ្ឋភាព ឪពុកម្តាយក្មេងៗ ឈរត្រៀបត្រា រង់ចាំទទួល ម ឈូ ស កូន ពីសាលារៀន ទាំងសោកសៅ
ពិតជារន្ធ ត់ តក់ស្ល ត់ រកពាក្យថ្លែងមិនបាន ពេលទទួលដំណឹងថា មានករណីបា ញ់ រះ កូនសិស្សនៅក្នុងសាលារៀនមួយកន្លែងនៅក្នុងប្រទេសថៃ ដែលហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២២ បណ្តាលឲ្យកូនសិស្សអាយុ ចន្លោះពី ២ ទៅ៥ឆ្នាំ និងគ្រូបង្រៀនជាច្រើនបានទទួលមរណ ភាព ។
បុរសជាខ្មា ន់ កាំ ភ្លើ ង អាយុ ៣៤ ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាអតីតមន្រ្តីប៉ូលីស បានធ្វើសកម្មភាព ចូលទៅក្នុងសាលារៀន រួចក៏ធ្វើសកម្មភាព បា ញ់ រះ ទៅលើកូនសិស្សជាច្រើន ខណៈពេលកំពុងតែគេងលង់លក់ និងបាន បា ញ់ ទៅលើគ្រូបង្រៀនជាច្រើន ។ មិនអស់ត្រឹមតែប៉ុណ្ណឹងទេ ជនបង្ករូបនោះ ក៏បានធ្វើសកម្មភាព បា ញ់ ទៅ លើ អ្នកធ្វើដំណើរតាមផ្លូវ ឲ្យតែទើសមុខ គឺដឹងតែបា ញ់ និងបុ ក ទៅអ្នកដំណើរហើយ ។
អ្វីដែលកាន់តែរន្ធ ត់ ចិត្តនោះ គឺ បុរសជាជនបង្ករូបនោះ ក៏បានធ្វើដំណើរឆ្ពោះទៅផ្ទះរបស់ខ្លួន ហើយក៏បានធ្វើការបា ញ់ ទៅ ប្រពន្ធ និងកូន មិននឹងបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។
បើងាកទៅមើលពីទិដ្ឋភាព ក្នុងការរៀបចំស ព ចេញពីកន្លែងកើតហេតុវិញ គឺ ពិតជាគួរស្រណោះ សោកស្តាយជាពន់ពេក ព្រោះមឈូ ស រាប់សិបមឈូ ស ត្រូវបានគេសែងចេញមួយម្តងៗ ទៅដាក់នៅក្នុងឡាន ក្រោមវត្តមានលោកមានគុណ កំពូតែឈរចាំត្រៀមត្រា សម្រក់ទឹកភ្នែកគ្រប់គ្នា ពេលមកទទួលស ព កូនៗរបស់ខ្លួនយកទៅធ្វើបុណ្យតាមប្រពៃណី។