ចោរឆក់បីនាក់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបានក្រោយធ្វើសកម្មភាពឆក់កាបូបពលរដ្ឋទាំងព្រឹកព្រលឹម

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៦៖៣០នាទី កម្លាំងជំនាញការិយាល័យ ចុះល្បាតតាមដងផ្លូវព្រះសីហនុ កែងផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះកំពុងដើរតាមផ្លូវតែមិនបានសម្រេច ពេលនោះកម្លាំងជំនាញធ្វេីការប្រដេញរហូតមកដល់ចំណុចមុខ សណ្ឋាគារកាំបូឌីយ៉ាណា លើផ្លូវព្រះសីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់។

ឈ្មោះ ម៉ា ម៉ៅហ៊ាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ចំណែកជនសង្ស័យ០១នាក់ទៀត បានរត់គេចខ្លួន (បិទគូថ)។
បន្ទាប់មកកម្លាំងជំនាញ ក៏បន្តប្រដេញតាមឃាត់បានជនសង្ស័យចំនួន០២នាក់ទៀត មានឈ្មោះ ជូ ដេវីណ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ លួស លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ (អ្នកធ្វើសកម្មភាពឆក់) នៅត្រង់ម្តុំចំណុចវត្ត ឧណា្ណលោម ផ្លូវព្រះស៉ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សម្ភារដកហូត ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AJ-6973 និងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IL-1662 (របស់ជនសង្ស័យ)។ បច្ចុប្បន្ន ការិយាល័យបាននាំជនសង្ស័យខាងលេីមក ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំកម្លាំងប្រតិបត្តិការដោយ លោកវរសេនីយ៍ឯក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕