ក្រសួងធនធានទឹក ប្រកាសឲ្យពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំមានការប្រុងប្រយ័ត្ន ដោយសារកំពស់ទឹកស្ទឹងកាន់តែហក់ឡើង…
(ខេត្តកំពង់ធំ) នៅកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅស្ថានីយវាស់កំពស់ទឹកស្ទឹងសែន ក្រុងស្ទឹងសែន មានកំពស់ ១៣,៩៥ម ដែលលើសកំពស់ឲ្យមានការប្រុងប្រយ័ត្នបឋម ០,៤៥ម ( កំពស់ប្រុងប្រយ័ត្នបឋម ១៣,៥០ម ) ស្ថានភាពបែបនេះបានធ្វើឲ្យទឹកចាប់ផ្តើមជន់លិចផ្លូវមួយចំនួននៅជុំវិញក្រុងស្ទឹងសែន និងនៅក្នុងក្រុងទឹកបានហូរចេញពីស្ទឹងជន់លិចផ្លូវមួយខ្សែ នៅមាត់ស្ទឹងនៅត្រង់ម្តុំផ្សារចាស់ ( ត្រើយខាងជើងនៃស្ទឹងសែន ) ប្រវែងប្រហែល ១០០ម៉ែត្រ មានកំពស់ប្រហែល១០ទៅ១៥សង់ទីម៉ែត្រ ។ ចំណែកឯខាងត្បូងស្ទឹងទឹកមិនទាន់មានការជន់លិចផ្លូវនៅឡើយទេ ដូចជា ៖ តាមផ្លូវ សាលាខេត្ត, ផ្សារថ្មី, មន្ទីរពេទ្យ, វិមានឯករាជ្យ និងមន្ទីរអង្គភាពនានា ៕
ប្រភពៈ ក្រសួងធនធានទឹក និងឧតុនិយម