ហែលឆ្លងរឿងល្អក់កករច្រើនរាប់ភ្លេច ចុងក្រោយតារាកំប្លែង ខ្ញុងនិងប្តី បែកគ្នាទាល់តែបាន ជួបបញ្ហាជីវិតច្រើនដល់ថ្នាក់ផ្តាំផ្ញើកូនច្បង
រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយ តារាកំប្លែង នាងខ្ញុង ធ្លាក់ខ្លួនក្រោយ ត្រូវបែកធ្លាយបំណុលរាប់ម៉ឺនដុល្លារ ផ្អើលពេញប្រទេស ដោយសារតែ បំណុលអនឡាញរបស់ចិន តួយ៉ាងគេ ក៏ផ្ទុះការកោតសរសើរពីទឹកចិត្តស្វាមី តារាកំប្លែង នាយកៃដរ ដែលតែងនៅជាប់ភរិយាស្របពេលជួបទុ.ក្ខប៉ុនភ្នំក្តី។
តួយ៉ាង សូម្បីតែបុគ្គលមានឈ្មោះក្នុងសង្គម ក៏សរសើរពីទឹកចិត្ត នាយកៃដរ ខណៈស្វាមីដទៃប្រហែលជារត់ចោលភរិយា ស្របពេលភរិយាលួចលាក់មានបំណុលដល់ទៅខ្ទង់សែនដុល្លារ ដល់ថ្នាក់នេះ។
យ៉ាងណាមិញ ឆ្លងកាត់ឧបសគ្គច្រើនរាប់ភ្លេចមិនព្រមបែកគ្នា ប៉ុន្តែពេលនេះ ស្រាប់តែតារាកំប្លែង នាងខ្ញុង បង្ហោះសារបែកបាក់គ្រួសារ ថែមទាំងផ្តាំផ្ញើឲ្យកូនប្រុសច្បងមើលថែទាំំប្អូនប្រុស ដោយប្រាប់ឲ្យដឹងថា ៖
គួរបញ្ជាក់ផងដែរថា តារាកំប្លែង នាងខ្ញុង Liveបកស្រាយក្នុងបណ្តាញសង្គម ថាមូលហេតុចម្បងនៃការទាស់ទែងសម្តី ឈានរហូតដល់កើតគំនិតចង់បែកបាក់យ៉ាងដូច្នេះ ដោយសារតែ ក្រោយធ្លាក់ខ្លួនឈឺ ស្វាមីតែងទៅស្នាក់នៅចម្ការ ហើយហៅខ្លួនឲ្យទៅជាមួយគ្នា ប៉ុន្តែ រូបនាងត្រូវរកស៊ីដោះបំណុល មិនអាចទៅតាមមើលថែប្តី រហូតប្តីថាខ្លួនមិនខ្វល់ពីខ្លួន ជាងនេះទៅទៀត ពេលផ្ញើរូបថតកូនឲ្យ ក៏ប្រាប់រូបនាងឈប់ផ្ញើតទៅទៀត ជាពិសេសថា រូបនាងគួរឲ្យធុញថែមទៀតផង លើសពីនេះទៅទៀត ក្នុងការLiveប្រហែលជា២ម៉ោងមុននេះ រូបនាងបានហៅ នាយកៃករ ជាអតីតស្វាមីពេញៗមាត់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ (1) Facebook