ក្មេងៗសុំអែបកៀនតិច អ្នកម៉ាក់ កូនមួយ គង់ ចាន់ស្រីមុំ សុំចាយសម្រស់ ឲ្យហ្វេនៗលង់មួយសិន

ភ្នំពេញ៖  ជាការពិត តារាសម្ដែង និងជាពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ គឺជាតារាស្រីមួយរូប ដែលនិយមលេងស្ទាយ៍តែងខ្លួនហាយសូមិនចាញ់តារាបរទេសប៉ុន្មាននោះឡើយ។ ហើយក្នុងនោះយើងសង្កេតឃើញថា នាងតែងតែមានស្ទីលនៃការស្លៀកពាក់ និងតុបតែងខ្លួនថ្មីៗប្លែកៗជាញឹកញាប់។

មិនតែប៉ុណ្ណោះ ទោះបីជា រូបអ្នកនាងបានរៀបការរួច ហើយសព្វថ្ងៃនេះ មានកូនស្រីម្នាក់ទៀត រួចមកហើយក្តី ប៉ុន្តែ សម្រាប់ការលេងខ្លួន ព្រមទាំងស្ទីលថតរូប របស់នាង នៅតែមានភាពស្រស់ស្អាត និងក្មេងជាងវ័យដដែល មិនចាញ់ តារាជំនាន់ក្រោយ ទោះបីវ័យ កាន់តែច្រើនបន្តិចមែន។

ជាក់ស្ដែង ថ្មីៗនេះ សម្លៀកបំពាក់ថ្មីមួយទៀត ​របស់ គង់ ចាន់ស្រីមុំ មើលទៅកាន់តែទាក់ភ្នែក ក្នុងឈុតពណ៌ត្របែកព្រៃ ជាមួយម៉ូដខ្សែខ្វាត់ខ្វែង ពិតជាបានបញ្ចេញ សាច់ពេញទំហឹងតែម្ដង អមននឹង សាច់សខ្ចី សម្រស់ក្មេងខ្ចីល្ហក់ ដូចក្រមុំមិនដូរសោះតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖