កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្រោយពីធ្វើសកម្មភាពលួចគាស់សោទ្វារ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្រោយពីធ្វើសកម្មភាពលួចគាស់សោទ្វារចូលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ករណីឃាត់ខ្លួននសង្ស័យខាងនេះកាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២ នៅចំណុចផ្លូវបេតុងភូមិឬស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ៏យ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ ឈ្មោះសេង គឹមហ៊ត អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិឬស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
ទី ២ ឈ្មោះ រុណ អាយុ ៣0ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ
ទី ៣ ឈ្មោះ វ៉ាន់ វាសនាអាយុ ៣០ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ
ទី ៤ឈ្មោះ ញឹម មង្គលអាយុ ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិដំណាក់ធំ ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ទី៥ឈ្មោះ សៀង ហេង អាយុ៤០ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ អ្នកទាំង៥នាក់មានទុកនៅសារធាតុញៀនក្នុងខ្លួន។
ចំណែកជនរងគ្រោះមានឈ្មោះតាំង យ៉ុងយាង អាយុ ៣២ឆ្នាំស្នាក់នៅភូមិឫស្សីទី ១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
បើតាមសម្ដីលោកវរៈសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី ១៩ខែកញ្ញាឆ្នាំ ២០២២ វេលាម៉ោង ៩និង ៣០នាទី ជនរងគ្រោះបានមកពីញ៉ាំអីនៅខាងក្រៅហើយបានយកម៉ូតូយ៉ៅមហាពណ៌ក្រហមពាក់ស្លាកលេខ ភ្នពេញ 1HG 2356 ទុកនៅខាងក្រោមហេីយក៏ចាក់សោទ្វារត្រឹមត្រូវដូចរាល់ដង រួចជនរងគ្រោះបានឡើងទៅដេកនៅបន្ទប់ខាងលើ។
រហូតដល់ម៉ោង ១២ររំលងអធ្រាតឈានចូលថ្ងៃទី ២០ ក៏មានជនសង្ស័យមានគ្នា ៥នាក់បានមកធ្វើសកម្មភាពគាស់សោទ្វារក៏បានចូលទៅលួចយកម៉ូតូនិងទ្រព្យសម្បត្តិមួយចំនួនហើយក៏បានរត់គេចខ្លួនបាត់អស់។
លុះដល់ព្រឹកឡើងខែឆ្នាំដដែលជនសង្គ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទីបីដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោស។
ក្រោយពីទទួលបានពាក់បណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី ៣ ក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ក៏បានឆែកទៅមើលកាមេរ៉ាសុវត្ថិភាពក៏បានឃើញជនសង្ស័យមានគ្នា៥នាក់បានគាស់ទ្វារចូលទៅលួចម៉ូតូនិងទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដមែន។
រហូតដល់ថ្ងៃទី ២១ ខែឆ្នាំដដែលសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង គឹមហ៊ត និងបានយកមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ក៏បានឃាត់ខ្លួនបក្ខពួកជាបន្តបន្ទាប់ទៀត៤នាក់រួមនិងវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអូននគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត។