ចូលឆ្នាំ ២០២៣ ប្រាក់ឈ្នួលគោលកម្មករផ្នែកទាំងនេះ នឹងត្រូវបានដំឡើងដល់ ២០០ ដុល្លារក្នុងមួយខែ
ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីប្រកាស ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និង ផលិតផលិតផលធ្វើដំណើរ និង កាបូប សម្រាប់ឆ្នាំ ២០២៣។
តាមរយៈសេចក្ដីប្រកាស ក្រសួងបានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ ដុល្លារ លើទឹកប្រាក់ចំនួន ១៩៨ ដុល្លារ ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលិតផលធ្វើដំណើរ និង កាបូប ក្នុងមួយខែសម្រាប់ឆ្នាំ ២០២៣ ខាងមុខនេះ។
អាស្រ័យហេតុនេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលិតផលធ្វើដំណើរ និង កាបូប សម្រាប់ឆ្នាំ ២០២៣ ត្រូវបានកំណត់ជាផ្លូវការនូវទឹកប្រាក់ចំនួន ២០០ ដុល្លារអាមេរិក ក្នុងមួយខែ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតនៅខាងក្រោមនេះ៖