ទារកម្នាក់វិះផុ-តដង្ហើម ខណៈគេងក្នុងអង្រឹងត្រូវខ្នើយសង្កត់មុខ សំណាងបានសុនខឆ្លាតមួយក្បាលជួយទាន់
នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ នេះ មហាជននាំគ្នាស៊ែរបន្តគ្នាព្រោងព្រាត ជុំវិញករណីសុនខមួយក្បាលបានជួយជីវិតទារកតូច ក្រោយត្រូវខ្នើយសង្កត់មុខជិតឈឹង វិះតែនឹងផុតដង្ហើម។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីដែលជាម្ដាយទារក និង ជាម្ចាស់សុនខ ដែលមានឈ្មោះ Heng Somnang បានបញ្ជាក់ឱ្យបានដឹងថា នោថ្ងៃកើតហេតុកូនរបស់ខ្លួនកំពុងគេងក្នុងអង្រឹង ហើយបានលើកជើងធ្វើឱ្យខ្នើយសង្កត់ពោះ បានរុលទៅសង្កត់មុខថប់ស្រែកអត់ឮ ខណៈខ្លួនរវល់តែសាកន្ទបកូន។
ក្រោយឃើញបែបនេះ សុនខដែលមានឈ្មោះ ម៉ាប់ ជាសុនខអនាថា ដែលមករួមរស់ជាមួយម្ចាស់ផ្ទះអស់រយៈពេល ២ ឆ្នាំ បានរត់ទៅបុកស្ត្រីជាម្ដាយ រួចមកតោងអង្រឹងទារកដើម្បីផ្ដល់ជាសញ្ញា ទើបស្ត្រីខាងលើបានដើរមកអង្រឹង និង ឃើញកូនរបស់ខ្លួនក្នុងសភាពស្លេកស្លាំង ស្វាយមុខស្វាយមាត់វិះតែនឹងបាត់បង់ជីវិត បើពុំបានទទួលសញ្ញាពីសុនខ និង មកជួយទាន់ពេលវេលាទេ៕