សេចក្តីជូនដំណឹង! ស្រុក ២ នៅសៀមរាប ត្រៀមបង្ការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់អាចកើតពីទឹកភ្លៀងច្រើន

មន្ទីរធនធានទឹក និង ឧតុនិយមខេត្តសៀមរាប នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា យោងតាមការសង្កេត តាមដានស្ថានភាពអាកាសធាតុ ដែលបានវិវត្តជាក់ស្ដែងជាបន្តបន្ទាប់របស់ក្រសួងធនធានទឹក និង ឧតុនិយម បានបង្ហាញថា ភ្លៀងនៅតែបន្តធ្លាក់គ្របដណ្តប់ទូទាំងប្រទេស ដោយឡែកខេត្តសៀមរាប ក៏បន្តទទួលរងនូវឥទ្ធិពលនេះផងដែរ។

ផ្អែកតាមស្ថានភាពនេះ មន្ទីរធនធានទឹក និង ឧតុនិយមខេត្តសៀមរាប ជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងស្រែង ក្នុងភូមិសាស្ត្រស្រុកស្រីស្នំ និង ស្រុកក្រឡាញ់ មេត្តាត្រៀមបង្ការ និង ប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗអាចកើតឡើងជាយថាហេតុ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និង សាធារណជន មេត្តាជ្រាបជាព័ត៌មាន និង បន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ជាពិសេសនៅតាមបណ្ដោយដង ស្ទឹងស្រែង ក្នុងភូមិសាស្ត្រស្រុកស្រីស្នំ និង ស្រុកក្រឡាញ់៕

សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម ៖