ថ្ងៃនេះព្រះបរមរាជវាំង រំលេចសម្រស់ពេញលេញជាថ្មី ក្រោយហ៊ុមពទ្ធ័ការដ្ឋាន ៤៤ ខែ និង ១១ ថ្ងៃ
នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នេះ តាមរយៈផេក Chanchhayaphnompenhpalace បានបង្ហាញពីទិដ្ឋភាពពេញលេញ នៃប្រាសាទចន្ទច្ឆាយា យ៉ាងត្រដឹមត្រដែត ក្រោយព័ទ្ធការដ្ឋានសាងសង់អស់រយៈពេលជាយូរ។
តាមរយៈប្រភពខាងលើ បានបញ្ជាក់នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នេះ ឱ្យបានដឹងថា ក្រោយពីហ៊ុមពទ្ធ័ការដ្ឋានដើម្បីធ្វើការជួសជុល និង អភិរក្ស អស់រយៈពេល ៤៤ ខែ នឹង ១១ ថ្ងៃ កន្លងមក ថ្ងៃនេះប្រាសាទចន្ទច្ឆាយា បានរំលេចនូវសម្រស់ពេញលេញសារជាថ្មីឡើងវិញហើយ ក្រោមរជ្ជកាល ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី៕
ខាងក្រោមនេះជាទិដ្ឋភាព នៃប្រាសាទចន្ទច្ឆាយា នៅថ្ងៃនេះ ៖
ប្រភព ៖ Chanchhayaphnompenhpalace