ចែកគ្នាដឹង! បណ្ណបើកបរជាតិ អាចប្ដូរយកបណ្ណអន្តរជាតិបាន តែត្រូវមានឯកសារទាំង​នេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្មីៗនេះ បានឆ្លើយតបទៅនឹងសំណួរដែលសួរច្រើនជាងគេ ប្រចាំខែកក្កដា និងសីហា ដែលបានសួរថា ៖ តើបណ្ណបើកបរជាតិប្ដូរបណ្ណបើកបរអន្តរជាតិបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

ទាក់ទិនទៅនឹងសំណួរដ៏ចាំបាច់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបឱ្យដឹងថា បណ្ណបើកបរជាតិ អាចស្នើសុំប្ដូរបណ្ណបើកបរអន្តរជាតិបាន ដោយឯកសារតម្រូវមានដូចជា៖

 

– បណ្ណបើកបរ (ច្បាប់ដើម)

– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

-រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤ សន្លឹក

ដោយឡែក ចំពោះកម្រៃសេវាវិញ បណ្ណបើកបរអន្តរជាតិ គឺមានតម្លៃ ២៥០.០០០ រៀល។ សម្រាប់ព័ត៌មានលម្អិតបន្ថែម អាចទាក់ទងលេខទូរសព្ទ (Hotline)៖ 1275៕