លោក លី សេងហួត អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានដឹកនាំអនុប្រធាន សមាជិក សមាជិកា យុវជនគណបក្សខេត្ត ស្រុក ឃុំ ភូមិ ចុះមូលដ្ឋានឃុំ ចូលរួមយកទេយ្យទាន ប្រគេនដល់ព្រះសង្ឃ នៅក្នុងវត្តប្រាសាទសោមសាន់

ថ្ងៃអាទិត្យ ០៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស . ២៥៦៦ ត្រូវនឹងថ្ងៃ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោក លី សេងហួត អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ចុះមូលដ្ឋានស្រុកសូទ្រនិគម និងជា ប្រធានក្រុមការងារយុវជនគណបក្សខេត្តចុះមូលដ្ឋានឃុំកៀនសង្កែ បានដឹកនាំអនុប្រធាន សមាជិក សមាជិកា យុវជនគណបក្សខេត្ត ស្រុក ឃុំ ភូមិ ចុះមូលដ្ឋានឃុំ ចូលរួមយកទេយ្យទាន និងបច្ច័យចំនួន ៣៩២៥០០រៀល ប្រគេនដល់ព្រះសង្ឃ នៅក្នុងវត្តប្រាសាទសោមសាន់ ក្នុងឃុំកៀនសង្កែ នាឱកាសបុណ្យភ្ជុំបិណ្ឌវេនទី៨ ។