កាន់តែឲ្យហ្វេនៗ អ្នកគាំទ្រលង់កាន់តែខ្លាំងក្រោយពីបានស្ដាប់ តិចម៉េង បង្ហើរសំនៀងជាភាសាខ្មែរ លាយថៃ

ភ្នំពេញ៖ ជាការពិត បន្ទាប់ពីក្លាយជាម្ចាស់ពាន ទីបំផុត លីម តិចម៉េង ក៏បានចេញបទចម្រៀងដំបូង ក្នុងផលិតកម្មហង្សមាស ហើយពេលនោះហើយ ដែលគ្រប់គ្នាពិសេស​អ្នកគាំទ្រ​លោក មាន​ការភ្ញាក់ផ្អើល និងរំភើបខ្លាំងជាមួយ Idol របស់គេផងដែរ។

មិនតែប៉ុណ្ណោះ ក៏ព្រោះតែសំឡេងមានភាពខុសប្លែកពីគេ បូករួមជាមួយទេពកោសល្យនៃការប្រើប្រាស់សំឡេង គួបផ្សំនឹងទឹកដមដ៏ក្រអួនក្រអៅ អន្ទងចិត្តអ្នកស្ដាប់ឲ្យស្លុងទៅតាមហើយ។ លើសពីនោះទៅទៀត លីម តិចម៉េង ត្រូវអ្នកគាំទ្រជាច្រើន បានកោតសរសើរពីភាពរួសរាយរាក់ទាក់ និងការឲ្យតម្លៃទៅអ្នកគាំទ្រ។

ជាពិសេស ថ្មីៗនេះ តិចម៉េង ក៏កាន់តែធ្វើឲ្យអ្នកគាំទ្ររឹតតែស្រលាញ់ដកចិត្តមិនរួច ក្រោយពីបានស្ដាប់នូវការបង្ហើរសំនៀងក្នុងបទចម្រៀងជាភាសាខ្មែរ លាយនឹងភាសាថៃ ដោយផ្ទាល់ បញ្ចេញនូវទឹកដមសម្លេងយ៉ាងពីរោះ អន្លង់អន្លោចមិនថាជាភាសាខ្មែរ ឬថៃនោះទេ គឺបានគ្រប់ទម្រង់នៅតែមានភាពពីរោះជាប់ជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖

@vith3456

@tichmeng កំលោះតូចfanសុទ្ធតែស្រីស្អាតមង😁

♬ original sound – 🤍VITH🤎 – 🤍VITH🤎