សូមចូលរួមសោកស្ដាយ! អ្នកយកព័ត៌មានជេីងចាស់របស់កាសែតកម្ពុជាថ្មី លោក ឌី រៀ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅបឹងកក់នោះ បានស្លាប់ហេីយពេលបញ្ជូនទៅមន្ទីរពេទ្យ!
រាជធានីភ្នំពេញ ៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយអ្នកយកព័ត៍មានជេីងចាស់ ម្នាក់របស់កាសែតកម្ពុជាថ្មី បានជិះម៉ូតូឌ្រីមសង់ មួយគ្រឿង មានទាំងម្ហូបនៅជាប់ម៉ូតូ ទៅបុកជាមួយរថយន្ត Starex នៅផ្លូវបំបែកជាបួន បណ្ដាលឲ្យដួលបោ.កក្បាលនឹងថ្នល់រងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានអ្នកឃេីញហេតុការណ៍ ទាក់ទងហៅរថយន្តសាមុយមកដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត តែជាអកុសលដោយស្ថានភាពប៉ះទង្គិចក្បាលធ្ងន់ធ្ងរពេក គាត់បានផុតដង្ហេីមស្លា.ប់នៅឯមន្ទីរពេទ្យហេីយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីង កាលពីវេលាម៉ោង០៩:៤៥នាទីព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ នៅផ្លូវបំបែកជាបួន ក្នុងបរិវេណដីអភិវឌ្ឍន៍បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សេចក្ដីរាយការណ៍បឋមបានឲ្យក្រុមការងារសារព័ត៌មានហង្សតូច ដឹងថាភាគីខាងម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1FD-9887 បេីកបរដោយបុរសម្នាក់ដែលគេស្គាល់ថា ឈ្មោះ ឌី រៀ ជាអ្នកយកព័ត៌មានរបស់កាសែតកម្ពុជាថ្មី ។ ចំណែករថយន្តម៉ាក Hyandai Starex ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ 2B-5858 បេីកបរដោយបុរសមិនទាន់ស្គាលអត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ស្រះចក ។
បច្ចុប្បន្នករណីនេះ សមត្ថកិច្ចមូលដ្ឋាន និងផ្នែកវាស់វែងចរាចរណ៍ ខណ្ឌដូនពេញ បានទាក់ទងប្រគល់ឲ្យខាង ជំនាញ ចុះទៅវាស់វែង នៅកន្លែងកេីតហេតុ រួចយករថយន្តនិងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំដោះស្រាយតាមច្បាប់ ៕ អត្ថបទដោយ បងម៉េង