កាន់តែអាយុច្រើន សម្រស់​ អ៊ីវ៉ា កាន់តែស្អាត មើលទៅឡើងក្មេង ដូចកូនក្មេងទើបតែពេញវ័យ

ភ្នំពេញ៖ តារាចម្រៀង​មុខមាត់កាត់ចិន កញ្ញា អុីវ៉ា កាន់តែជោគជ័យលើវិថីសិល្បៈ បើទោះបីឈានជើងចូល​សិល្បៈ​ច្រើនឆ្នាំយ៉ាង​ណាក្ដី ក៏តារាស្រីរូបនេះ នៅតែមានហ្វេនគាំទ្រច្រើនមិនចាញ់កាលមុនឡើយ។ លើសពីនេះ ទាំងមុខជំនួសរកស៊ីក៏តារាស្រីរូបនេះរឹតតែកាក់កបផងដែរ។

ម្យ៉ាងវិញទៀត បើងាកទៅមើលរូបសម្រស់ តារាចម្រៀងស្រីរូបនេះវិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារារូបនេះកាន់តែ​ស្រស់ស្អាតប្លែកជាងមុន ហើយនៅតែអាចថែរាងឲ្យនៅស្លីមបានដដែល មិនថាមុខមាត់ ឬស្បែកនោះទេ នៅតែ​ក្មេងជាងវ័យ។

ជាក់ស្ដែងដូចថ្មីៗនេះ ក្នុងឱកាសបុណ្យភ្ជុំបិណនេះ កញ្ញា អ៊ីវ៉ា បានរៀបចំតុបតែងបង្ហាញខ្លួន នៅលើបណ្តាញសង្គមហ្វេកប៊ុក ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញតារា​ចម្រៀងសាន់ដេរូបនេះបានស្លៀកជាមួយនឹងឈុតកាប៊យមួយឈុត អមនឹងការតុបតែមុខធម្មតាៗ មើលទៅទៀតរឹតតែធ្វើឲ្យតារាស្រីរូបនេះ កាន់តែក្មេងដូចក្មេងស្រី១៥ដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖