ប៉ុន្មានសន្លឹករបស់ ស្រី នា ស្អាតប្លែក បានសមសួមខ្លាំង ទៅនឹងរ៉ូបសម័យ ប្រើគ្រឿងអលង្ការបុរាណ
ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ ពេលបានឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាស្រីវ័យក្មេង ស្រី នា បានចែកចាយរូបភាពជាច្រើនសន្លឹកក្នុងឈុត ស្រមោលសពណ៌ខ្មៅ ជាមួយនឹងការបង្ហោះចុងក្រោយរបស់តារាស្រីរូបនេះ។
រូបភាពជាច្រើនដែលបានចែកចាយ ថែមទាំងធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើល ជុំវិញនឹងសម្រស់ដ៏ខ្ញង់ស្អាត មើលទៅពិតជាស្រស់ស្អាតខ្លាំង ពេលគ្រងជាមួយនឹងឈុតខ្មៅបែបនេះ រំលេចទៅនឹងស្បែកសម៉ងខៃដែលសម្រស់ដែលមើលទៅ ពិតជាលេចធ្លោផូរផង់ប្រណីតភាពតែម្តង។
យ៉ាងណាមិញ អ្វីដែលចាប់កាន់តែពិសេសបន្ថែមទៀត ស្រី នា ក៏បានបន្ថែមគ្រឿងអលង្ការបុរាណ ខ្សែក្បាច់ក្បូររចនាចម្លាក់ខ្មែរ បន្ថែមទៅនឹង ស្នៀតត្រចៀកបុរាណខ្មែរយេីងមកពាក់ជាមួយរ៉ូបសម័យ មើលទៅពិតជាមានភាពស្រស់ស្អាត ទន់ភ្លន់ ថ្លៃថ្នូរថែមមួយកម្រិតទៀត៕
សូមទស្សនារូបភាពខាងក្រោម៖