តារាចម្រៀង ប៊ុត សីហា ទម្លាយមូលហេតុយ៉ាងដូច្នេះ ដើម្បីពន្យារពេលឆ្លើយតបនឹងផលិតកម្មGalaxy Navatra
រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា ដំណើរវិលត្រឡប់មកវិថីសិល្បៈជាថ្មីរបស់ តារាចម្រៀងម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងតារាខ្មែរជាច្រើន ជាពិសេសគឺត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកទឹកចិត្តក្នុងការផ្សាយបន្តផ្ទាល់ថែមទៀតផង។
ក្នុងនោះ គេក្រឡេកឃើញ ផលិតកម្មកំពុងមានឈ្មោះក្នុងទីផ្សារGalaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បើកឱកាសឲ្យតារាចម្រៀងរូបនេះ ពិចារណាថាតើចង់រួមដំណើរជាមួយផលិតកម្មដែរឬទេ ក្រោយមានគេសំណូមពរ ឲ្យអ្នកឧកញ៉ា ផ្តល់ឱកាសឲ្យសាជាថ្មីម្តងទៀត។
តួយ៉ាង រូបលោកបានបង្ហោះសារក្តែងៗ លើបណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃមុននេះ ថានៅល្ងាចថ្ងៃ១៥ កញ្ញា ឆ្នាំ២០២២ រូបលោកនឹងជម្រាបបងប្អូនពីការសម្រេចចិត្តរបស់ខ្លួន តែផ្ទុយទៅវិញ លុះដល់ពេលវេលាទៅហើយ ស្រាប់តែ តារាចម្រៀង ប៊ុត សីហា ប្រាប់ថាត្រូវពន្យារពេលទៅថ្ងៃទី១៨ កញ្ញា ទៅវិញ។
ជាមួយគ្នានេះ រូបលោកបានលើកហេតុផលថា យ៉ាងដូច្នេះថា ៖
គួរបញ្ជាក់ផងដែរថា ទើបនឹងបោះជំហានជាថ្មី តារាចម្រៀងរូបនេះ ក៏ផ្ទុះរឿងអាស្រូ.វត្រូវបុរសម្នាក់ អះអាងថា រូបលោកនៅមិនទាន់កែខ្លួននៅឡើយ ដោយសារតែការមិនព្រមគោរពតាមការណាត់ មិនខុសពីករណីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីប៉ុន្មានឆ្នាំមុន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖