ឆ្លងប្រព័ន្ធភ្លើងក្នុង បណ្តាលឱ្យឆេះរថយន្ត១គ្រឿង តាមបណ្តោយផ្លូវកម្ពុជាក្រោម
ភ្នំពេញ៖ រថយន្តចំនួន១គ្រឿងម៉ាក ហុងដា ស៊ីអវី (Honda CRV) សេរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ ២C-៧៦៧៩ បានឆេះឆាបយ៉ាងសន្ធោសន្ធៅ ដែលបណ្តាលមកពីឆ្លងប្រព័ន្ធភ្លើងក្នុងរថយន្ត ហើយបង្កជាអគ្គិភ័យតែម្ដង។
ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១៥:០០ នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សិ្ថតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម នៅមុខផ្ទះលេខ៤០៨ ភូមិ២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជាមួយគ្នានោះ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ បាញ់ពន្លត់ចប់ទៅវិញនៅវេលាម៉ោង ១៥:២០ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល។ យ៉ាងណាមិញ ហេតុការណ៍នេះ មិនបង្កឱ្យមានអ្នកស្លា.ប់ ឬរងរបួស និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕