ដៃស្តាំលោក ខឹម វាសនា ប្រកាសរំសាយក្រុមរបស់ខ្លួន ព្រោះកំពុងដាច់ស្បៀងទប់លែងជាប់ហើយ(មានវីដេអូ)
ខេត្តសៀមរាប ៖ ជឿជាក់ថា មហាជនខ្មែរស្ទើរទាំងអស់ប្រាកដជាដឹងច្បាស់ពី ករណីបងប្អូនខ្មែរមួយចំនួនតូចនាំគ្នាផ្លាស់ទៅរស់នៅក្នុងចម្ការរបស់ ប្រធានគណបក្សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) គឺលោក ខឹម វាសនា នៅក្នុងទឹកដីខេត្តសៀមរាប ដោយជំនឿថា ពិភពលោកនឹងលិច ព្រោះទឹកជំនន់ដូចការប្រមើលមើល។
តួយ៉ាង ការប្រមូលផ្តុំនេះត្រូវធ្វើឡើងតាំងពីចុងខែសីហា រហូតមកដល់ពាក់កណ្តាលខែកញ្ញាទៅហើយ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅបន្តរស់នៅទីនោះមិនទាន់ចាកចេញនៅឡើយ ខណៈពេលអាជ្ញាធរបានបិទខ្ទប់ទីតាំងនោះ តាំងពីដើមកន្លងទៅ។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ មនុស្សជំនិតរបស់លោក ខឹម វាសនា បានប្រកាសក្តែងទៅដល់មហាជននៅក្នុងចម្ការនិងនៅមុខអាជ្ញាធរដែនដី ឲ្យរំសាយការជួបជុំនិងចាកចេញពីចម្ការ ចំណែកឯឪពុកម្តាយដែលរងចាំទទួលគ្រួសារនៅខាងមុខកន្លែងជួបជុំ អាចចូលមករកកូនចៅបាន ហើយក៏បន្តសុំឲ្យអាជ្ញាធរបើកផ្លូវឲ្យខ្លួន បានចេញទៅក្រៅដើម្បីទិញស្បៀង ព្រោះពេលនេះចម្ការទប់ទល់លែងរួចព្រោះបញ្ហាអស់ស្បៀងអាហារ តែផ្ទុយទៅវិញ បុគ្គលដែលនៅទីនោះបានស្រែកហ៊ោ មិនព្រមចាកចេញឡើយ ស៊ូនៅទីនោះបន្ត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ (1) Watch | Facebook