ព័ត៌មានបឋម! ករណីឃាតកម្មដែលល្បីកក្រើករាជធានីភ្នំពេញ កាលពីឆ្នាំ២០២០ សមត្ថកិច្ចថៃបានឃាត់ខ្លួនជនដៃដល់បានហើយ

ភ្នំពេញ ៖ ករណីឃាតកម្មដែលល្បីកក្រើករាជធានីភ្នំពេញ កាលពីឆ្នាំ២០២០នោះ ដោយខាងកម្ពុជាបានសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃ បច្ចុប្បន្នសមត្ថកិច្ចថៃបានឃាត់ខ្លួនជនដៃដល់បានហើយ និងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ មុននឹងប្រគល់មកកម្ពុជា ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត។ ដោយជនដៃដល់បានសម្ងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់ នៅខេត្តចន្ទបូរី ប្រទេសថៃ។ ព័ត៌មានលំអិតនឹងផ្សាយជូនព័ត៌មានបន្ថែមទៀត ៕