ក.ងក.ម្លាំងអន្តរា.គ.មន៍ ចុះជួយប្រមូលផលស្រូវ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ វរសេនាតូចលេខ៥១៣ ចុះជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ។
ការចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅពេលនេះ មិនមែនជាលើកទី១នោះទេ អង្គភាពតែងចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិផ្សេងៗ ផ្សាភ្ជាប់រវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅជុំវិញភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ។
ជាក់ស្តែងនៅថ្ងៃទី១៣ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានជួយប្រមូលផលស្រូវប្រជាពលរដ្ឋសម្រេចលទ្ធផលលើទំហំដី ចំនួន ១,៥ ហិកតា ប្រជាពលរដ្ឋមានការសប្បាយរីករាយ ត្រែកអរ និងអរគុណដល់កងកម្លាំងទាំងអស់ ដែលបានចុះជួយទាន់ពេវេលា៕