មុខសញ្ញាគ្រឿងញៀនម្នាក់ និងមានដីការបស់តុលាការបង្គាប់ឱ្យចាប់ខ្លួន នៅបាត់ដំបង
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ មុខសញ្ញាគ្រឿងញៀនម្នាក់ និងមានដីការបស់តុលាការបង្គាប់ឱ្យចាប់ខ្លួនផងដែរនោះ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ ក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀនក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចក្រុមទី១៧ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេវ ក្រុងបាត់ដំបង។
ជនសង្ស័យឈ្មោះ កែវ សុវត្ថិ ហៅតុល ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន០៣ថង់ សង្ស័យមានសារធាតុញៀន
– ទូរស័ព្ទដៃចំនួន០១ គ្រឿង។
សូមបញ្ជាក់ជូនថាជនសង្ស័យខាងលើ មានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៥៣៤ត.ព្រ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ របស់លោក គា សីហា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងពាក់ព័ន្ធករណីគ្រឿងញៀននៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង កាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២២។
នគរបាលក្រុងបាត់ដំបង បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី ច្បាប់៕