សូមប្រុងប្រយ័ត្ន! ៣ តំបន់នៅកម្ពុជា នឹងអាចមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃស្អែក
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៤-២០ ខែកញ្ញា ឆ្នាំ ២០២២ ឱ្យបានជ្រាបថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលមួយសប្តាហ៍ នេះ នឹងរំកិលចុះឡើង នៅចន្លោះពីភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្តាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីខ្សោយទៅបង្គួរ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២. តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើ លាយឡំ ទៅដោយផ្គរ រន្ទះ នឹងខ្យល់កន្ត្រាក់។
យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងសាធារណជនជ្រាបជា ព័ត៌មាន និងបន្តមានការប្រុងប្រយត្ន័ចំពោះជំនន់ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនកន្លងមក និងភ្លៀង ជាបន្តបន្ទាប់បន្ថែមផ្ទួនៗ៕
សូមអានសេចក្ដីប្រកាសរបស់ក្រសួងនៅខាងក្រោមនេះ ៖