ធ្លាប់ប្រកាសប្រាប់មហាជនម្ដងហើយ រឿងបញ្ហាបំពង់សម្លេង មកទល់ពេលនេះ សួស វីហ្សា មិនទាន់ជាទៀត
ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់តារាចម្រៀងស្រីនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា បងប្អូនមហាជនប្រាកដជាបានស្គាល់ច្បាស់ហើយ ពីភាពល្បីល្បាញរបស់នាងក្នុងវិស័យចម្រៀង។
ទន្ទឹមនឹងនេះ មកទល់បច្ចុប្បន្ន សួស វីហ្សា ក៏រឹតតែធ្វើឲ្យអ្នកគាំទ្រស្ញើចសរសើរពីជីវិតឯកជន បែបអ្នកអភិជនហ៊ឺហារ របស់អ្នកនាង និងគ្រួសារ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផងដែរ។
ផ្ទុយទៅវិញ លុយក៏មាន ក្តីសុខគ្រួសារក៏មាន តែ សួស វីហ្សា បែរជាត្រូវជួបនិងបញ្ហាបំពង់សម្លេង ដោយកាលពីច្រើនខែកន្លងទៅតារាស្រីរូបនេះ ធ្លាប់បានប្រកាសឲ្យមហាជន បានដឹងរួចមកហើយ ពោលគឺសម្លេងនាង ចាប់ផ្តើមស្អក និយាយចេញតែខ្យល់ បាត់បង់សម្លេងដើម ដោយហេតុថា នាងបានប្រើប្រាស់ជ្រុល ដោយការនិយាយនិងស្រែកខ្លាំងៗ ទើបធ្វើឲ្យមានបញ្ហាបែបនេះ។ យ៉ាងណាមិញ ក្រោយស្ងាត់មួយរយៈ គ្រប់គ្នាបានគិតថា វីហ្សា បានជាត្រលប់មកដូចដើមទៅហើយ តែផ្ទុយស្រឡះ ថ្មីៗស្រាប់តែនាងបានចេញមកបង្ហោះសារយ៉ាងដូច្នេះថា៖
ក្នុងនោះបន្ទាប់ពី បានបង្ហោះសារយ៉ាងដូច្នេះហើយ សួស វីហ្សា ក៏ទទួលបានពាក្យជូនពរជាច្រើន ពីបណ្ដាអ្នកគាំទ្ររបស់នាង ដើម្បីជាកម្លាំងចិត្តក្នុងការទៅពិនិត្យព្យាបាលនៅឯស្រុកថៃផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖