ស្វីតមែន កូនមួយហើយតារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែផ្អែមល្អែមដាក់ស្វាមី ដល់ថ្នាក់ពោលពាក្យសរសើរដូច្នេះ
រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង ឱក សុគន្ធកញ្ញា ជាកំពូលតារាស្រីរលកក្រោយម្នាក់ដែលរក្សា ប្រជាប្រិយភាពរបស់ខ្លួនក្នុងវិថីសិល្បៈរហូតដល់សព្វថ្ងៃ មិនឲ្យស្រកស្រុត ជាពិសេសរូបនាងល្បីជាតារាស្រី គ្មានរឿងអាស្រូវស្អុយឈ្មោះឡើយ។
មិនតែប៉ុណ្ណោះ សូម្បីតែសិល្បករដូចគ្នាក៏កោតសរសើរពី ជីវិតឯកជនរបស់រូបនាងជាខ្លាំង មានស្វាមីល្អគ្រប់ប្រការ ស្រឡាញ់ប្រពន្ធកូន ដែលសព្វថ្ងៃកំពុងសំងំរស់នៅយ៉ាងមានសុភមង្គល។
ទៀតសោត ទោះរៀបការច្រើនឆ្នាំ មានកូនប្រុសធំអន្ធឹកក្តី តែរូបនាង នៅពោលពាក្យសរសើរស្វាមី ជាហេតុធ្វើឲ្យគេឯងច្រណែននឹងវាសនាតារាស្រី ឱក សុគន្ធកញ្ញា កាន់តែខ្លាំង បើយោងតាមការបង្ហោះសាររបស់រូបនាង ស្វាមីជាអ្នកគ្រប់គ្រងសម្របសម្រួលការងារជាច្រើនឲ្យទទួលបានលទ្ធផលប្រសើរ ជាមនុស្សនៅពីក្រោយបុគ្គលជោគជ័យមិនចេះតិច តែមិនព្រមបង្ហាញមុខ ជាមនុស្សសាមញ្ញបំផុត រឹងមាំតែមិនរឹងរូស ស្តាប់ហេតុផល មានយុត្តិធម៌ មិនចូលចិត្តទាញចំណាប់អារម្មណ៍ សំខាន់ជីវិតគ្រួសារមានក្តីសុខ។
ជាងនេះទៅទៀត ជាប្តីនៅចាំដាស់តឿននិងនៅក្បែរភរិយាជានិច្ច ជាមូលហេតុធ្វើឲ្យរូបនាងរឹងមាំនិ ងតស៊ូជំនះគ្រប់រឿងរ៉ាវដូចសព្វថ្ងៃថែមទៀតផង ទាំងនេះហើយទើបធ្វើឲ្យហ្វេនៗសរសើរស្វាមី ហេតុអ្វីល្អថ្នាក់នេះ មានទៀតទេ បុរសបានមួយចំណែកនេះ?៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖