មិនខ្វល់សម្តីរិះ.គន់របស់អ្នកដទៃ អ្នកនាង ទ្រី ដាណា បែរពោលថាខ្លួនសំណាងទៅវិញ (មានវីដេអូ)
រាជធានីភ្នំពេញ ៖ ពិតណាស់ សព្វថ្ងៃនេះ បើនិយាយដល់កេរ្ត៍ឈ្មោះអ្នកនាង ទ្រី ដាណា នរណាៗក៏ស្គាល់ពីប្រជាប្រិយភាពរបស់អ្នកនាងគ្រប់ៗគ្នា ជាសេដ្ឋីចិត្តធម៌ចូលចិត្តការងារសប្បុរស និងមានជំនួញក្នុងដៃយ៉ាងច្រើនកំពុងរីកធំក្នុងទីផ្សារក្នុងស្រុក។
តួយ៉ាង ងាកទៅមើលជីវិតគ្រួសារវិញ បើទោះបីជាមេម៉ាយក្តី តែជីវិតសព្វថ្ងៃរបស់អ្នកនាងនិងគ្រួសារ កំពុងមានក្តីសុខខ្លាំង មិនតែប៉ុណ្ណោះ គេឯងផ្ទុះការចាប់អារម្មណ៍នឹងជីវិតរបស់កូនស្រីច្បងរបស់សេដ្ឋីរូបនេះជាខ្លាំង ទោះមានទ្រព្យសម្បត្តិមហាសាល តែនិយមធ្វើខ្លួនសាមញ្ញបំផុត។
ជាកស្តែង ថ្មីៗនេះ អ្នកនាង ទ្រី ដាណា ឆ្លើយតបទៅកាន់មហាជនរិះ.គន់រឿងល្បីកូនស្រី តុបតែងខ្លួនដូចមនុស្សប្រុស ដោយបញ្ជាក់ថា រូបនាងមិនខ្វាយខ្វល់ឡើយចំពោះសម្តីគេឯង អ្វីសំខាន់ អ្នកនាងសុំសរសើរកូនស្រីខ្លួន ជាកូនស្រីតែម្នាក់ មានសិទ្ធិបើកលុយហាងមាសពេជ្រចាយតាមចិត្ត តែបែរចាយមួយថ្ងៃត្រឹម៥០០០រៀល លើសពីនេះទៅទៀត ប្រសិនជាកូនស្រីដទៃ មានម៉ែមានលុយច្រើនថ្នាក់នេះ ប្រាកដជាតែងខ្លួន ជិះឡានគ្រប់ស៊េរី ខោអាវគ្រប់ម៉ូត តែសម្រាប់កូនស្រីអ្នកនាងវិញ គឺជួយសន្សំសំចៃម្តាយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Watch | Facebook