ផ្ទះជាងជួសជុលមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ រងការខូចខាត នៅភ្នំពេញ
ភ្នំពេញ ៖ ហេតុការណ៍នេះ កើតឡើងកាលពី ថ្ងៃទី១០ កញ្ញា ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចបន្ទប់ជួល ក្នុងភូមិតំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បន្ទប់ជួលដែលត្រូវភ្លើងឆេះនោះ ធ្វើពីថ្ម មានទំហំប្រមាណ៧ម៉ែត្រគុណ៥ម៉ែត្រ ដែលមានម្ចាស់ឈ្មោះឈីន វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាជាងជួលជុលម៉ូតូ។
នៅមុនពេលកើតហេតុគាត់បានបូមសាំងចេញពីកាន ដែលមានសាំងចំនួន២០លីត្រ ដើម្បីដាក់ចូលដបចំណុះ១លីត្រ ខណៈនោះមានគេមកជួលជុលម៉ូតូបានទៅសួរនាំ និងនិយាយថ្លៃក៏ភ្លេចខ្លួនសាំងពេញហៀរបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នឹងរាលដាល់ទៅម៉ូតូចំនួន២គ្រឿងនៅក្នុងផ្ទះព្រមទាំងគ្រឿងម៉ូតូ ។
ម្តាយ ជាងជួលជុលម៉ូតូ បានអោយដឹងថា នៅព្រឹកនោះ គាត់បើកហ្គាសដាំបាយឆ្អិនហើយបានទៅបិទហ្គាស ស្រាប់តែភ្លើងបានឆាបឆេះជាមួយសាំងពេញបន្ទុក ហើយគាត់ត្រូវបានអ្នកភូមិ ស្ទុះមកទាញគាត់ចេញ។ ប្រជាពលរដ្ឋក្បែរខាងបាននាំគ្នាយកបំពងពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់។
ម៉ូតូចំនួន២គ្រឿង ត្រូវភ្លើងឆេះ១គ្រឿងរងការខូចខាតទាំងស្រុង រួមជាមួយគ្រឿងម៉ូតូនិងសម្ភារៈមួយចំនួនទៀតត្រូវភ្លើងឆេះរងការខូចខាត។ ចំណែកជាងជួសជុលម៉ូតូត្រូវភ្លើងឆេះសក់ និងរលាកបន្តិចបន្តួច ខណៈពេលដែលចូលទៅយករបស់របរ និងជួយពន្លត់នោះ។
ហេតុការណ៍នេះ រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់អស់ទឹក១រថយន្ត ហើយភ្លើងបានរលត់ទៅវិញ ៕