កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ជនសង្ស័យ៤នាក់ ឆក់ជាក់ស្តែងមិនសម្រេច

ភ្នំពេញ: កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផៃ្ទ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងករណីឆក់ទូរស័ព្ទពីជនរងគ្រោះកំពុងជិះម៉ូតូកង់បីឥណ្ឌាតែមិនបានសម្រេច កាលពីវេលាម៉ោង១០ យប់ថ្ងៃទី៥ កញ្ញា ២០២២ លេខ៧៤កែងផ្លូវលេខព្រះសុីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានី ភ្នំពេញ ។

លោក វរសេនីយ៍ឯក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងជាអ្នកដឹកនដឹកនាំកម្លាំងផ្ទាល់ បានដឹងថា ជនសង្ស័យ៤នាក់ ទី១.ឈ្មោះ រឿន ច័ន្ទរិទ្ធិ មុខរបរ បុគ្គលិកលក់ទូរស័ព្ទ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ ជាតិលេខ៩៣ សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ (អ្នកឆក់)។ ២.ឈ្មោះ រៀម បញ្ញា មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ៩៣ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (អ្នកបេីក) ។ ៣. ឈ្មោះ ពេជ្រ នុតថារ៉ា មុខរបរធ្វេីការរោងចក្រ ស្នាក់នៅផ្ទះលេខ១៣B ផ្លូវលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(បិទគូទ)។
៤.ឈ្មោះ ចាន់ ឌី មុខរបរអ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ៩៣ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(បិទគូទ)។

លោក វរសេនីយ៍ឯក ប៊ុត វណ្ណារដ្ឋ បានបន្តថា នៅវេលាម៉ោងខាងលើ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃបានចុះល្បាតតាមដងផ្លូវ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿងមានគ្នាចំនួន០៤នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះកំពុងជិះម៉ូតូកង់បីឥណ្ឌាតែមិនបានសម្រេច ពេលនោះកម្លាំងជំ នាញ ធ្វេីការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ភ្លាមៗនៅកន្លែងកេីតហេតុនឹងបន្តប្រដេញរហូតដល់ចំណុចផ្លូវOCICកែងរង្វង់មូលនាងមច្ឆា សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ ទេីបធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់បន្ថែមទៀត។

បច្ចុប្បន្ន ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។