គំនរឈើ និងសំរាមនៅក្នុងផ្ទះល្វែងទុកចោលមួយកន្លែង ត្រូវបានជនអនាថា យកធ្វើជាទីជម្រកស្នាក់នៅ ហើយបាននាំគ្នាដុតភ្លើង បង្កជាអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ នៅភ្នំពេញ

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចទល់មុខច្រកចូលឈៀករថយន្ដ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ផ្ទះល្វែងនេះ មានចំនួន៣ល្វែង ត្រូវបានម្ចាស់ទុកចោលជាយូរមកហើយ ទីតាំងនោះត្រូវបានជនអនាថា៣ទៅ៤នាក់ បានយកធ្វើជាកន្លែងស្នាក់នៅថែមទៀតផង ។

ជនអនាថាមានជម្លោះគ្នារឿងអ្វីនោះទេ ក៏ស្រាប់តែនាំគ្នារត់គេចឡើងប្រសាច ហើយក៏មានអគ្គីភ័យឆាបឆេះចេញជាអណ្ដាតភ្លើងសន្ធោសន្ធៅតែម្តង ។ បន្ទាប់ពីឃើញមានភ្លើងឆេះហើយ បងប្អូនប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ចំនួន៥បំពង់ នៅតែមិនរលត់ ទើបរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ច សុំជំនួយរថយន្ដពន្លត់អគ្គីភ័យ របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញអន្តរាគមន៍ចំនួន៥គ្រឿង បានទៅដល់កន្លែងកើតហេតុ និងបានធ្វើការបាញ់ពន្លត់អស់ទឹកចំនួនមួយរថយន្ត ទើបធ្វើអោយ ភ្លើងរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃខែឆ្នាំដដែល ។

សមត្ថកិច្ចបានអោយដឹងថា មិនមានផលប៉ះពាល់ឬរាលដាលដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋជិតខាងនោះទេ គឺគ្រាន់តែរងការខូចខាតទ្រព្យសម្បត្តិរបស់ក្រុមជនអនាថាអស់ទាំងស្រុងតែប៉ុណ្ណោះ ចំណែកមូលហេតុ គឺបណ្ដាលមកពីក្រុមជនអនាថានាំគ្នាដុតភ្លើង បង្កជាអគ្គីភ័យឆាបឆេះ ហើយនាំគ្នារត់គេចខ្លួនបាត់ស្រមោល ៕