សម្រេចបើកសវនាការជំនុំជម្រះលើក្រុមជនជាប់ចោទ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២២ សម្រេចបើកសវនាការជំនុំជម្រះលើក្រុមជនជាប់ចោទ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០២១ ។

សូមជម្រាបថា សវនាការនេះត្រូវបានលើពេលវិញ ដោយសារនៅនីតិវិធីចៅក្រមស៊ើបសួរ មានការខ្វះខាតមួយចំនួន និងឲ្យកោះហៅជនរងគ្រោះ និងសាក្សី មកបំភ្លឺ ដូច្នេះលោកស្រីចៅក្រម បានសម្រេចចាត់របៀបបង្វិលសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីកោះហៅជនរងគ្រោះ និងសាក្សី ឡើយវិញ ក្រោយពីនីតិវិធីស៉ើបសួរ លោកស្រីចៅក្រមនិងកំណត់ពេលសវនាការសារជាថ្មី។

ជនជាប់ចោទមាន១.ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង ភេទប្រុសអាយុ៤៤ឆ្នាំ អតីតប្រធានគណបក្សខ្មែរក្រោក ២.ឈ្មោះ កេត ម៉ាច ភេទប្រុសអាយុ២៦ឆ្នាំ ៣.ឈ្មោះ អោ រ៉ាម៉ន ភេទប្រុសអាយុ៣៧ឆ្នាំ ៤.ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុសអាយុ២៦ ឆ្នាំ ៥.ឈ្មោះ នេត ផៃមុនី ភេទប្រុសអាយុ៤២ឆ្នាំ ចំណែក២នាក់ទៀតរត់គេចខ្លួន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែសីហាឆ្នាំ២០២២កន្លងទៅ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទមាន១.ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ភេទប្រុសអាយុ៤៤ឆ្នាំ អតីតប្រធានគណបក្សខ្មែរក្រោក ដាក់ពន្ធនាគារ៩ឆ្នាំ ២.ឈ្មោះ កេត ម៉ាច ភេទប្រុសអាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ៦ឆ្នាំ ៣.ឈ្មោះ អោ រ៉ាម៉ន ភេទប្រុសអាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារ៨ឆ្នាំ ៤.ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុសអាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ៨ឆ្នាំ ៥.ឈ្មោះ នេត ផៃមុនី ភេទប្រុសអាយុ៤២ឆ្នាំ ដាក់ពន្ធនាគារ៨ឆ្នាំ ករណីប្លន់ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សាលក្រមនេះក៏បានសម្រេចឲ្យជនជាប់ចោទទាំងអស់រួមគ្នាសងសំណងទៅដើមបណ្ដឹងចំនួន៥០ ម៉ឺនដុល្លារ និងជំងឺចិត្ត២០០ លានរៀល៕