ជនមិនស្គាល់អត្តសញ្ញាណ បាញ់ចូលធនាគារ CIMB បណ្ដាលឲ្យសន្ដិសុខម្នាក់រងរបួស នៅខណ្ឌទួលគោក
(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ជនមិនស្គាល់អត្តសញ្ញាណម្នាក់បាញ់ចូលធនាគារ CIMB មួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យសន្ដិសុខយាមម្នាក់រងរបួស។
ដំបូងឡើយគេឃើញបុរសម្នាក់ ស្លៀកពាក់ជាអង្គរក្សបានពាក់មួកសុវត្ថិភាពចូលទៅក្នុងធនាគារ ពេលនោះសន្តិសុខបានហាមឃាត់បុរសខាងលើមិនអនុញ្ញាតឲ្យពាក់មួកសុវត្ថិភាពចូលទៅខាងក្នុងធនាគារឡើយ ដោយឲ្យបុរសដែលជាជនសង្ស័យខាងលើ ដោះមួកចេញយកមកទុកនៅខាងក្រៅ។
ក្រោយកើតហេតុ ខ្មាន់កាំភ្លើងបានជិះម៉ូតរត់គេចខ្លួនបាត់ ខណៈជនរងគ្រោះដែលជាសន្ដិសុខយាមនោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅក្បែរនោះផងដែរ។
ភ្លាមៗនោះ ស្រាប់តែជនសង្ស័យបានដើរចូលទៅខាងក្នុងរួចបានដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់សំដៅមកលើសន្តិសុខយាមនៅខាងក្នុងជាច្រើនគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយជិះម៉ូតូគេចខ្លួនបាត់។ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញជាច្រើននាក់ កំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ៕