តំណាងរបស់គណបក្សលោក ខឹម វាសនា ដាក់ពាក្យសុំអាជ្ញាធរឱ្យជួយអន្តរាគមន៍ បណ្តេញពលរដ្ឋដែលមានះមិនព្រមចាកចេញពីចម្ការ

សៀមរាប ៖ បុរស ឈ្មោះ នី ចាន់ពិនិត្យ ដែលបញ្ជាក់ក្នុងលិខិតចុះថ្ងៃទី ៦ កញ្ញា ឆ្នំា២០២២នេះ ថា រូបលោកគឺជាតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងជាម្ចាស់ដីស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត យោង ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កម្មវត្ថុសំណើសុំជួយអន្តរាគមន៍ និងចាត់វិធានការចំពោះប្រជាពលរដ្ឋ ដែលបានចូលមក ស្នាក់នៅក្នុងដីចម្ការរបស់ខ្ញុំបាទ ហើយមិនព្រមវិលត្រឡប់ទៅផ្ទះវិញ ស្ថិតនៅភូមិថ្ម ជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លិខិតរបស់បុរសឈ្មោះ នី ចាន់ពិនិត្យ ដដែលបានបញ្ជាក់ថា រូបខ្លួន និងតំណាងគណបក្សជួង ហើយរូបលោកនិងមនុស្ស៥នាក់ផ្សេងទៀត ធ្លាប់បានកិច្ចសន្យា ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានជម្រាបជូនអាជ្ញាធរខេត្តសៀមរាបថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតនៅបរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុក បន្ទាយស្រី ខេត្តសៀមរាប។

ជាមួយគ្នានេះ ខ្ញុំបាទបានធ្វើកិច្ចសន្យាថា ប្រកាសផ្សព្វផ្សាយឱ្យប្រជា ពលរដ្ឋដែលបានស្នាក់នៅក្នុងចម្ការដីរបស់ខ្ញុំទាំង ០២ទីតាំងចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗ ក្នុង រយៈពេល ០៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ត្រឹមវេលាម៉ោង ១៧ និង៣០នាទី ប៉ុន្តែរហូតមកដល់ពេលនេះមានប្រជាពលរដ្ឋមួយចំនួនក្រៅពីក្រុមការងារគណបក្ស ពុំព្រមចាកចេញពីដីចម្ការខ្ញុំនៅឡើយ។

បុរស ឈ្មោះ នី ចាន់ពិនិត្យ បានសរសេរក្នុងលិខិតដដែលនោះថា «ក្នុងន័យនេះ ខ្ញុំបាទសូមគោរពស្នើសុំ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មេត្តាជួយអន្តរាគមន៍ ឬចំណាត់ការផ្លូវច្បាប់ឱ្យពួកគាត់ចាក ចេញពីរដីចម្ការខ្ញុំបាទទាំង ០២ទីតាំង។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម អភិបាល មេត្តាជួយ អន្តរាគមន៍ និងចាត់វិធានការ ដោយសេចក្ដីអនុគ្រោះ។ សូម ឯកឧត្តម អភិបាល មេត្តាទទួលនូវការរាប់អានដ៏ស្មោះអំពីខ្ញុំ»។
សូមបន្ថែមទៀតថា សកម្មភាពរបស់ប្រជាពលរដ្ឋ ដែលចេញពីជំរុំ ដីចម្ការ លោក ខឹម វាសនា នៅ ម៉ោង ៦ ល្ងាច ដល់ ម៉ោង ៦ ព្រឹក ថ្ងៃទី០៧.០៩. ២០២២ នេះ ចេញសរុប ៦៤នាក់ ស្រី២៧ នាក់.ក្មេង៨នាក់សន្តិសុខស្ងប់ស្ងាត់ធម្មតា ៕