ដេកលើម៉ូតូចាំដឹកម៉ូយ ស្រាប់តែមានជើងខ្លាំង ធាក់មួយជើង បណ្ដាលឱ្យធ្លាក់ពីលើម៉ូតូ បន្ទាប់មក ជើងខ្លាំងលើកម៉ូតូជិះយកទៅ ត្រូវជាប់អន្ទាក់ របស់សមត្ថកិច្ចភ្លាមៗ នៅតាកែវ
(ស្រុកគិរីវង់) : ដោយបានការចង្អុលបង្ហាញ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ នឹងមានសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងអធិការស្រុកគីរីវង់ ដឹកនាំដោយលោកអធិការ យុគ សារ៉ាត់ កាលពីថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២២ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះ សោម សុខា រស់នៅក្នុង ភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ខេត្តតាកែវ ថាមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពធាក់មកលើខ្លួន ដោយធាក់អោយធ្លាក់ពីលើម៉ូតូរបស់ខ្លួន ដែលកំពុងដេក ចាំដឹកម៉ូយ នៅមុខផ្សារទន្លាប់ (ផ្សារចាស់) បំណងលួចយកម៉ូតូ ពេលនោះកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់លោកវរៈសេនីយ៍ទោ ទេពប្រុស អធិការរងស្រុក ឲ្យកម្លាំងចុះអន្តរាគមន៍ភ្លាមៗ ក៏ឃាត់បានជនសង្ស័យ ឈ្មោះ យិន ភក្ដី(ហៅ ញុីវ) មានទីលំនៅ ភូមិរលៀក ឃុំតាអូរស្រុកគីរីវង់ ខេត្តតាកែវ នៅមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពធាក់ជនរងគ្រោះ ទម្លាក់ពីលើម៉ូតូ ពិតមែន ។ សូមបញ្ជាក់ថាជនសង្សារម្នាក់នេះ ធ្លាប់ជាប់ពន្ធនាគារចំនួន ២លើករួចទៅហើយ ។
ជនសង្ស័យ សមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងដើម្បីបន្តនីតិជាច្បាប់ ៕