បុរសជាជនសង្ស័យម្នាក់ ធ្វើជាសន្តិសុខយាមនៅខុនដូយីហោ(TIME SQUARB) បានលួចម៉ូតូភ្ញៀវដែលស្នាក់នៅខុនដូ យកទៅបាត់

ភ្នំពេញ: កាលពី ថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកស្គូពី និងមួយគ្រឿងទៀតម៉ាកធូដេដោយមិនចាំស្លាកលេខ បានយកដែកបំពង់ទីបមកវាយទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយមិនដឹងពីមូលហេតុ រួចជនសង្ស័យក៏នាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗលោកបានដឹកនាំកម្លាំងចុះមកធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុភ្លាមៗដែរ និងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បញ្ជាឱ្យកម្លាំងតាមស្វែងរកជនសង្ស័យជាបន្ទាន់តែក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់អស់ទៅហើយ។

ក្រោយមកលោកក៏បានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីមកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ប៉ុន្តែដោយសាររង់ចាំរថយន្តសង្គ្រោះបន្ទាន់យូរពេក លោកក៏បានបញ្ជាកម្លាំងរបស់លោកឱ្យលើកជនរងគ្រោះដាក់លើឡំប្រឺតាដើម្បីបញ្ជូនទៅសង្គ្រោះ ហើយខណៈដឹកជនរងគ្រោះមកដល់ពាក់កណ្តាលផ្លូវ ក៏ឃើញរថយន្តសង្គ្រោះបានមកដល់ រួចក៏នាំគ្នាលើកជនរងគ្រោះដាក់លើរថយន្តដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕