បុរស ៣នាក់ ត្រូវបានឆក់ខ្សែភ្លើង ពេលកំពុងបំពេញការងារជុសជុលប្រពន្ធ័បណ្តាញអគ្គីសនី នៅរតនគិរី
រតនគិរី ៖ បើយោងតាមការបញ្ជាក់របស់មន្ទីរពេទ្យបង្អែករតនគិរីបានអោយដឹងថា ”ក្រោយពីទទួលបានព័ត៌មានស្តីពីករណីឆក់ខ្សែភ្លើងទៅលើបុរស៣នាក់ ដែលកំពុងបំពេញការងារជួសជុលប្រព័ន្ធបណ្តាញអគ្គីសនី នៅទីតាំងមុខការ៉ាស់សាំងប្រេងយើងភ្លាម លោកវេជ្ជបណ្ឌិត ហុីងផាន សគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានចាត់ឲ្យ ក្រុមរថយន្តសង្គ្រោះចេញទៅទទួលយកអ្នកដែលត្រូវបានឆក់ខ្សែភ្លើងទាំង៣នាក់នោះ យកមកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោមការដឹកនាំសង្គ្រោះដោយផ្ទាល់ពីលោកប្រធានមន្ទីរពេទ្យ រួមនឹងក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ ។
សូមជម្រាបជូនថា អ្នកជំងឺដែលត្រូវខ្សែភ្លើងឆក់ទាំង៣នាក់នេះ ត្រូវបានជួយសង្គ្រោះបានទាន់ពេលវេលា និងកំពុងដាក់ឲ្យសម្រាកតាមដានបន្តដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យរបស់យើង ដោយមិនមានអ្នកជំងឺណាម្នាក់បាត់បង់ជីវិតនោះឡើយ ៕