ម្ចាស់កម្មវិធីប្រកួត Miss Universe កំពុងចរចាលក់កម្មវិធីប្រកួតសម្រស់ដ៏ធំបំផុតរបស់ពិភពលោក បើសិនមានអ្នកចង់ទិញ

បរទេស៖ លោក Ari Emanuel’s Endeavor នាយកប្រតិបត្តិនៃក្រុមហ៊ុន Endeavor Group (ម្ចាស់ក្រុមហ៊ុន IMG) ព្យាយាមស្វែងរក អ្នកទិញសម្រាប់អាជីវកម្មកម្មវិធីប្រកួតសម្រស់របស់លោក ហើយបដិសេធមិនព្រមកាត់ថ្លៃ នេះបើយោងតាមការចុះផ្សាយរបស់ The Post ចុះផ្សាយ ។

តាមរយៈប្រភពដដែល នាយកប្រតិបត្តិនៃក្រុមហ៊ុន បានធ្វើការ ទិញយកស្ថាប័ន កម្មវិធីប្រកួតសម្រស់ដ៏ធំបំផុតរបស់ពិភពលោកពីលោក Donald Trump នៅក្នុងឆ្នាំ ២០១៥ មុនពេល ការឡើងប្រធានាធិបតីរបស់លោក​ Trump។

ទោះបីជាតម្លៃលក់ មិនត្រូវបានបង្ហាញឱ្យដឹងក៏ដោយ របាយការណ៍ហិរញ្ញវត្ថុទាក់ទងនឹង យុទ្ធនាការនយោបាយរបស់លោក Trump បាននិយាយថា អង្គការមានតម្លៃចន្លោះពី ៥ លានដុល្លារទៅ ២៥ លានដុល្លារ ហើយមានប្រាក់ចំណូល ៣.៤ លានដុល្លារក្នុងមួយឆ្នាំ។

ទៀតសោត បុគ្គលម្នាក់ដែលដឹងពី ស្ថានភាពហិរញ្ញវត្ថុរបស់បវរកញ្ញាចក្រវាលបានប្រាប់ The Post ស្ថាប័នមួយនេះ ដែលរួមមានព្រឹត្តិការណ៍បវរកញ្ញាសហរដ្ឋអាមេរិក និងបវរកញ្ញាវ័យក្មេងរបស់សហរដ្ឋអាមេរិក បានមានការខាតបង់ជារៀងរាល់ឆ្នាំ។

ការប្រលងបវរកញ្ញាចក្រវាលកាលពីឆ្នាំមុនដែលគ្រងមកុដបវរកញ្ញា Harnaaz Sandhu របស់ប្រទេសឥណ្ឌាបានទាក់ទាញអ្នកទស្សនាសរុបចំនួន ២.៧ លាននាក់នៅលើ Fox ដែលការវាយតម្លៃនេះបានធ្វើឱ្យមានការធ្លាក់ចុះ ៣០ភាគរយ ពីអ្នកទស្សនាចំនួន ៣.៨ បើប្រៀបធៀប កាលពីឆ្នាំ ២០១៩ ដោយគ្រាន់តែពីរឆ្នាំមុន ក្នុងឆ្នាំ ២០១៧ ការប្រកួតនេះបានធ្វើឱ្យអ្នកទស្សនាសរុបចំនួន ៥.២ លាននាក់។

យ៉ាងណាមិញ ការ​ប្រកួត​ប្រជែង​ឆ្នាំ​នេះ​គ្រោង​ធ្វើ​នៅ​ខែ​ធ្នូ ហើយ​នឹង​ត្រូវ​ចាក់​ផ្សាយ​ម្ដង​ទៀត​ដោយ​ទូរទស្សន៍ Fox ដដែល៕

ប្រភព៖ nypost

សូមទស្សនារូបភាពខាងក្រោម៖