ទីបំផុត! ក្រសួងកិច្ចការនារីថ្កោលទោសកម្មវិធី MGC ដែលបង្ហាញលក្ខណៈស្រើ-បស្រា-ល លេចលើលេចក្រោមជ្រុល
ក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យបានដឹងថា នាពេលកន្លងទៅថ្មីៗនេះ មានការកើនឡើងគួរឱ្យព្រួយបារម្ភ នៃការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និង បណ្តាញសង្គម ដោយបង្ហាញឈុតឆាក សម្លៀកបំពាក់មិនសមរម្យ ដែលដើរតួបង្ហាញដោយស្ត្រីខ្មែរមួយចំនួនតូចក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពសិចស៊ីជ្រុលហួសហេតុ បង្ហាញលក្ខណៈស្រើបស្រាល លេចលើលេចក្រោម។
សកម្មខាងលើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និង តម្លៃរបស់ស្ត្រីខ្មែរ ព្រមទាំងបង្ហាញនូវគំរូមិនល្អសម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និង ជាសសរទ្រូងរបស់ប្រទេសជាតិ ដែលអាចយល់ច្រឡំលើទំនៀមទម្លាប់សម្លៀកបំពាក់ស្ត្រីខ្មែរ។
ដូច្នេះហើយក្រសួងកិច្ចការនារីសម្តែងនូវការសោកស្តាយ និង ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះសកម្មភាពបែបនេះ ដែលមិនត្រឹមតែពុំបានរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណី និង អត្តសញ្ញាណជាតិប៉ុណ្ណោះទេ តែបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និង តម្លៃរបស់ស្ត្រីខ្មែរ។
ក្រសួងក៏បានអំពាវនាវដោយទទូចដល់បុគ្គលដែលរៀបចំកម្មវិធីបែបនេះ សូមរក្សានូវសេចក្ដីថ្លៃថ្នូរក្នុងកម្មវិធីរបស់ខ្លួនតាមចរន្តដែលជ្រុលនិយម ប្រាសចាកពីវប្បធម៌ សីលធម៌ សេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរ និង មិនគួររៀបចំកម្មវិធីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់អរិយធម៌ វប្បធម៌ជាតិ កិត្តិយស សេចក្ដីថ្លៃថ្នូរ និង តម្លៃស្រ្តីខ្មែរ តាមគ្រប់រូបភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោមនេះ៖