ត្រៀមអាវភ្លៀងផង! ក្រសួងជូនដំណឹង កម្ពុជានឹងមានភ្លៀងផ្គរ រន្ទះ ស្ទើរទូទាំងប្រទេស

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ ឱ្យបានដឹងថា កម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌូ និងខ្យល់មូសុងនិរតី បក់ក្នុងកម្រិត ពីខ្សោយទៅមធ្យម។ នៅចន្លោះថ្ងៃទី ៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធ ទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

១. តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C

– សីតុណ្ហភាពអតិបរមា មាន ៣២-៣៥ °C

– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្តនៅទំនាបភាគ កណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងដោយអន្លើក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C

– នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ជាមួយគ្នានោះ ផ្នែកខ្លះអាចមានភ្លៀងដោយអន្លើ ក្នុងកម្រិតបង្គូរលាយឡំទៅដោយផ្គរ រន្ទះ។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

-នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕

សូមអានសេចក្ដីជូនដំណឹងនៅខាងក្រោម៖