សាលាក្រុងភ្នំពេញ ប្រកាសផ្អាកការធ្វើដំណើរកាត់កំណាត់ផ្លូវ ៦០ ម៉ែត្រ ៣ ថ្ងៃ

នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ននៅកំណាត់មហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ចំនួន ៣ ថ្ងៃ ដើម្បីរៀបចំក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយនឹងវិថីកងយោធពលខេមរភូមិន្ទ និង សាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ីជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល។

សូមអានព័ត៌មានលម្អិតខាងក្រោម ៖