សង្វៀនបញ្ជាល់មាន់និងអាប៉ោងខុសច្បាប់លោក ជួន ឡេង ប្រចាំស្រុកត្រពាំងប្រាសាទ លោក អ៊ូច ម៉ៅអធិការដ្ឋាននគរបាលមិនហ៊ានបង្ក្រាប
ខេត្តឧត្ដរមានជ័យ៖បច្ចុប្បន្នសង្វៀនបញ្ជល់មាន់ និង អាប៉ោង បៀរ ដោយខុសច្បាប់របស់លោក ជួន ឡេង ប្រចាំស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ
តើលោក អ៊ូច ម៉ៅ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ កំពុងលេងក្បាច់គុណឆ្ពិនភ្នែកពលរដ្ឋឫក៍លោកអសមត្ថភាពក្នុងការបង្ការទប់ស្កាត់និងបង្រ្កាបរាល់បទល្មើសល្បែងស៊ីសងដោយខុសច្បាប់ បណ្ដែត បណ្ដោយអោយលោក ជួន ឡេង បង្កើតបទល្មើសបញ្ជល់មាន់និង អាប៉ោង បៀរ ដោយខុសច្បាប់ក្នុងដែលសមត្ថកិច្ចខ្លួនគ្រប់គ្រងស្ថិតនៅចំណុចចំការស្វាយចន្ទី ភូមិសែនសម ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យ។
លោក ជួន ឡេង ម្ចាស់បើកសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ថ្លើមធំមិនញញើតច្បាប់និងផ្គើនកិច្ចសន្យាក្នុងការឈប់ប្រព្រឹត្តបទល្មើសនិងបង្កើតល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យបន្តទៀត។តែភាពជាក់ស្ដែងតាំងពីលោក ជួន ឡេង ចូលខ្លួនទៅធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកត្រពាំង ប្រាសាទកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២មិនបានប៉ុន្មានថ្ងៃផងបើកលេងដដែលឬការធ្វើកិច្ចសន្យាកន្លងមកនេះគ្រាន់តែជាឈុតឆាកដឹកនាំសម្ដែងរបស់លោក អ៊ូច ម៉ៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទជាអ្នករៀបចំដើម្បីកុហកបោកប្រាស់ភ្នែកមហាជននិងថ្នាក់ដឹកនាំកំុអោយស្ដីបន្ទោសដល់ខ្លួន។
តើលោកឧត្ដមសេនីយ៍ទោ ហួត សុធីស្នងការដ្ឋាននគរបាលខេត្តនិងឯកឧត្ដមប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យលោកបានជ្រាបដែរឬទេ.?ចំពោះទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ស្ថិតនៅភូមិឃុំខាងលើ។ហើយម្ចាស់ដែលប្រព្រឹត្តបទល្មើសនិងផ្គើនកិច្ចសន្យាមិនបញ្ឈប់បើកបនល្បែងស៊ីសងខុសច្បាប់មានទោសកម្រិតណា.?ក្នុងច្បាប់មាត្រា៣-៤។
តើឯណាទៅ?ភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនអស់លោកមន្រ្តីថ្នាក់ក្រោមអនុវត្តគោលការច្បាប់ឫក៍អស់លោកត្រឹមតែស្ដាប់តែមិនអនុវត្ត។ចំណែងលោកឧត្ដមសេនីយ៍ទោហ៊ួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យក្រោយពីក្រុមការងារយើងរាយការណ៍ភ្លាមលោកថានឹងខលទៅលោកអ៊ូច ម៉ៅ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទអោយចុះទៅមើលហើយបុគ្គលឈ្មោះ ជួន ឡេង ធ្លាប់ណែនាំបីបួនដងហើយថែមទាំងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តបង្កើតបទល្មើសល្បែងស៊ីសងទៀតផង។