ប្រជាពលរដ្ឋរងចាំមើល តើលោកម៉ន វុទ្ធី ខណ្ឌពោធិ៍សែនជ័យ មានសមត្ថភាពបង្ក្រាបទីតាំងបើកល្បែងស៉ីសងទូហ្គេមបាញ់ត្រីដែររឺទេ?
ភ្នំពេញ÷ល្បែងស៉ីសង ទូហ្គេម/បាញ់ត្រី ប្រភេទកាស៉ីណូដែលមានទីតាំង នៅក្នុងបុរីពិភពថ្មី ក្នុងសង្កាត់សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេងដោយរលួនជារៀងរាល់ថ្ងៃ/យប់។
បើតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់ឲ្យដឹងថា ទីតាំងនៅក្នុងបុរីពិភពថ្មី មានហ្គេមបាញ់ត្រីប្រភេទកាសុីណូបើកលេងដោយគ្មានអាជ្ញាធរពាក់ ព័ន្ធក្នុងមូលដ្ឋានណាចុះធ្វើការទប់ស្កាត់និងបង្រ្កាបសោះឡើយ។
ប្រជាពលរដ្ឋជាច្រើនកំពុងព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង ដោយសារមានទូហ្គេមបាញ់ត្រីនេះធ្វើអោយកូនៗពួកគាត់មិនចូលសាលារៀន គេចពីការសិក្សាលួចចូលទៅលេងល្បែងទាំងនេះ ហើយធ្វើឲ្យសង្គមយើងសំបូរទៅដោយបទល្មើស អំពើចោរកម្ម លួច.ឆក់.ប្លន់.និងគាស់ផ្ទះប្រជាពលរដ្ឋជាក់ជាមិនខានដោយសារថាល្បែងសុីសងជាដើមចមនៃការបង្កើតឱ្យមានបទល្មើស។
ប្រជាពលរដ្ឋលើកឡើងថា៖លោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ គួរតែគិតគូរនិងយកចិត្តទុកដាក់ទប់ស្កាត់រាល់បញ្ហានៅក្នុងមូលដ្ឋានរបស់ខ្លួនផង ជាពិ សេស គួរចាត់មន្ត្រីជំនាញចុះស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបទីតាំង ល្បែងខាងលើ មិនគួរណា បណ្តែតបណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងដោយគ្មានវិធានការទប់ស្កាត់នោះទេ។
ប្រជាពលរដ្ឋជាច្រើនស្នើសុំលោក ហែម ដារិទ្ធ គួរតែចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពខណ្ឌចុះស៊ើបនិងពិនិត្យធ្វើការបង្ក្រាប ព្រោះថាបច្ចុប្បន្ននេះល្បែងស៊ីសងជាច្រើនប្រភេទរីកដុះដាលដូចផ្សិតនៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យនេះ។
ប្រពលរដ្ឋនិងមហាជនជាច្រើនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផងទាន៕