រថយន្តបើកទាក់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) បាក់បង្គោលថ្ម ១ដើម និងបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ក្នុងសង្កាត់ឃ្មួញ នាវេលាទាបភ្លឺនេះ!
រាជធានីភ្នំពេញ ៖ មានរថយន្តបើកទាក់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) បណ្ដាលឲ្យបាក់បង្គោលថ្មចំនួន០១ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ទាក់ទងក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា EDC ចុះទៅធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញផងដែរ ។
នេះបេីយោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គិសនីកម្អុជា EDC ដែលក្រុមការងារហង្សតូចទទួលបាន នាម៉ោង០៥:ព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា “នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៤:០១នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F20) មូលហេតុដោយសារមានរថយន្តបើកទាក់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) បណ្ដាលឲ្យបាក់បង្គោលចំនួន០១ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ” ៕ សារព័ត៌មានហង្សតូច