គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរង ចុះដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងចុះពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវជាតិលេខ២

រាជធានីភ្នំពេញ​ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ បន្តចុះដាក់គោលដៅត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ គ្រឿងញៀន​ គ្រឿងស្រវឹង និង​ជា​ពិសេស​កិច្ច​ការ​ការពារ​សន្ដិសុខ សណ្ដាប់​ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ខណ្ឌមានជ័យ​​ ​នាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ​ នៅលេីកំណាត់ផ្លូវជាតិលេខ២ ទល់មុខសាលាសង្កាត់ចាក់អង្រែក្រោម ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

បេីតាមមន្ត្រី​អនុវត្ត​ច្បាប់​ចរាចរណ៍​​ខណ្ឌមានជ័យ​ អោយដឹងថា​ការដាក់គោលដៅរឹតបន្តឹង​បញ្ហាសន្តិសុខ​ សណ្ដាប់ធ្នាប់​ សារធារណៈ​នាយប់​នេះ​ ធ្វេីឡេីងដោយមានការណែនាំពីលោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ និងជាប្រធាន​គណៈបញ្ជាការឯកភាព​ខណ្ឌ​ បានចាត់តាំងឲ្យលោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរងខណ្ឌមានជ័យ​ ដឹកនាំកម្លាំងចម្រុះ​ ចុះគោលដៅត្រួតពិនិត្យខាងលេីនេះ​ បានប្រេីកម្លាំងសរុបជាង ៤៥នាក់​ ក្នុងនោះមានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំនួន២៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ​ និងលោកវរសេនីយ៍ត្រី ជឹម សុភ័ក្ភ្រ អធិការនគរបាលខណ្ឌមានជ័យ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចំនួន ០៨នាក់​ ព្រមទាំងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ ចំនួន១០នាក់ ដឹកនាំដោយលោក ឡេង​ ចន្ទសុភ័ត្រា​ ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ​ ។

លទ្ធផលក្នុងការត្រួតពិនិត្យរួមមាន ៖ បានត្រួតពិនិត្យ​ រថយន្តតូចធំឆ្លងកាត់ចំនួន ៧៥​គ្រឿង​ ។ ម៉ូតូឆ្លងកាត់ចំនួន ៥២គ្រឿង ។ ចំណែកឯអាវុធជាតិផ្ទុះ​ និងគ្រឿងញៀន​ ពុំមានឆ្លងកាត់គោលដៅត្រួតពិនិត្យនោះទេ​ ។ ការត្រួតពិនិត្យបានបញ្ចប់នៅវេលាម៉ោង​០៩:០០នាទីយប់​ថ្ងៃដដែលនេះ​ ៕​ ដោយបងម៉េង