សង្វៀនបញ្ជល់មាន់និងអាប៉ោងនៅកាស៊ីណូ ចក្រវាល ជាយដែនកំពុងបើកដំណើរការឲ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងអានាធិបតេយ្យ
ខេត្តត្បូងឃ្មុំ÷សង្វៀនបញ្ជល់មាន់និងអាប៉ោងនៅ កាស៊ីណូ ចក្រវាល ជាយដែនកំពុងបើកដំណើរការឲ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងអានាធិបតេយ្យ នេះប្រហែលជាកាសុីណូ ចក្រវាល ជាយដែនអត់មានច្បាប់ផងមើលទៅ នៅចំណុចចំការកៅស៊ូ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១អង្គភាពសារព័ត៌មានសង្កេតឃើញថា មានទីតាំងល្បែងសុីសងមួយកន្លែងកំពុងបើកដំណើរការ ឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសង យ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាប។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា÷ម្ចាស់បើកល្បែងស៊ីសងបៀរអាប៉ោងនិងបញ្ជល់មាន់នេះមានឈ្មោះ ហ៊ត់ ហាន កន្លងមកធ្លាប់បើកលេងគ្រប់ទីកន្លែងក្នុងខេត្តត្បូងឃ្មុំហើយក៏ជាអ្នករត់ការឲ្យក្រុមពួកញៀន
ល្បែងលេងតាមបណ្តាស្រុកនានាក្នុងខេត្តត្បូងឃ្មុំដែរ។
ប្រភពព័ត៌មាន ពីក្រុមអ្នកញៀនល្បែងបានឲ្យដឹងថា អ្នកណាក៏មិនអាចរត់ការសុំលេងល្បែង បញ្ជល់ មាន់ បៀរ អាប៉ោងបានឡើយ មានតែលោកហ៊ត់ ហាន ព្រោះគាត់មានខ្សែអ្នកធំនៅក្រសួងមហាផ្ទៃជាអ្នកជួយបើកល្បែងអាណាធិបតេយ្យដោយពុំមានការទប់ស្កាត់ ពីអាជ្ញាធរឬមន្ត្រីជំនាញសោះ
ឡើយ។
សកម្មភាពនេះសបញ្ជាក់ឲ្យឃើញថា÷សមត្ថកិច្ចនិងលោកហ៊ត់ ហាន បានត្រូវគ្នាជាប្រព័ន្ធហើយមើលទៅ ព្រោះគ្មានចំណាត់ការមកលើកាស៊ីណូ ចក្រវាល ជាយដែនធ្វើឲ្យចំណេញបុគ្គល តែខាតចំណូលរដ្ឋ។
មូលហេតុទាំងនេះបណ្ដាលឲ្យគណៈកម្មការខេត្ត គ្រប់គ្រងកាស៊ីណូ និងក្រុមមន្ត្រីជំនាញ នាំគ្នាធ្មេចភ្នែក ធ្វើជាគរ ថ្លង់ មិនដឹងមិនឮ រាល់សកម្មភាព។
រាជរដ្ឋាភិបាលបានអនុញ្ញាតិផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ឲ្យភ្ញៀវខ្មែរ ចូលលេងល្បែងកាសុីណូនោះទេ។
ពាក់ព័ន្វរឿងកាសុីណូ ចក្រវាល ជាយដែនបើក ល្បែងសុីសងជល់មាន់ឲ្យខ្មែរចូលលេងយ៉ាងពពាក់ពពូននេះ ប្រជាពលរដ្ឋសូមអំពាវនាវមកដល់ ឯកឧត្តម បណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជាពិសេស លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ជាស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមមេត្តាចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងមួយកន្លែងនេះផងទាន។ ដើម្បីតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុចព្រោះថាបើមានល្បែងសុីសងខុសច្បាប់ទាំងនេះហើយគឺតែងតែមានអំពើលួចឆក់ប្លន់និងអំពើហិង្សាជាដើម៕