សមត្ថកិច្ចចុះបង្ក្រាបរោងសិប្បកម្មកែច្នៃផលិតផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតិនៅស្រុកត្បែងមានជ័យ
ខេត្តព្រះវិហារ÷ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩និង១០នាទីព្រឹក សមត្ថកិច្ចបានចុះបង្ក្រាបរោងសិប្បកម្មកែច្នៃផលិតផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតិ ពីរដ្ឋបាលព្រៃឈើមួយកន្លែងស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ដោយមានជំនាញផ្នែក រដ្ឋបាលព្រៃឈើត្បែងមានជ័យ នឹងជំនាញសង្កាត់រដ្ឋបាលព្រៃឈើត្បែង សហការជាមួយនិងកម្លាំងអធិការនគរបាលស្រុកត្បែង ដឹកនាំដោយលោក វង្ស វិសិទ្ធ នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ បានធ្វើការត្រួតពិនិត្យក្នុងបរិវេណលំនៅដ្ឋានរបស់ឈ្មោះជារុងរឿង ភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរ ជាម្ចាស់រោងសិប្បកម្មដុសស្លែរយូរមកហើយ ។
ក្នុងការបង្រ្កាបនេះផងដែរសមត្ថកិច្ចបានធ្វើការរឹបអូសឈើជាច្រើនព្រមទាំងឧបករណ៍កែច្នៃទាំងអស់ដែលប្រើការក្នុងរោងសិប្បកម្មទាំងនោះយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។