ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណ:អភិបាលរាជធានីភ្នំពេញ ចុះជួបជុំជាមួយប្រជាពលរដ្ឋ ជាទ្រង់ទ្រាយធំ លើកដំបូង ក្នុងបរិបទថ្មីនៃកូវីដ-១៩

ភ្នំពេញ÷នាព្រឹកថ្ងៃអាទិត្យ ២ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណ:អភិបាលរាជធានីភ្នំពេញ ចុះជួបជុំជាមួយប្រជាពលរដ្ឋ ជាទ្រង់ទ្រាយធំ លើកដំបូង ក្នុងបរិបទថ្មីនៃកូវីដ-១៩ នៅសង្កាត់ស្ទឹងមានជ័យទី៣ ក្នុងនោះបាននាំមកនូវវេជ្ជបណ្ឌិតជំនាញ ដើម្បីចុះជួបសំណេះ សំណាល សាកសួរសុខទុក្ខ ពិនិត្យជំងឺ ពិនិត្យជាតិស្ករ និងពន្យល់ពូមីងបងប្អូន ឲ្យយល់ដឹងពីជំងឺទឹកនោមផ្អែម។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម នួន ផារ័ត្ន ថ្លែងអំណរគុណដល់ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា និងក្រុមការងារ ដែលបានចំណាយពេលវេលា ចុះមកសង្កាត់ស្ទឹងមានជ័យទី៣៕