ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងសំណេះ​សំណាល​ជាមួយ​សមាជិក​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពត​ នៅសាលសន្និសីទ​បូកគោ​

ខេត្តកំពត÷នាព្រឹក​ថ្ងៃស្រុក​ ៨​ កេីត​ ខែកត្ដិក ឆ្នាំឆ្លូវ​ ត្រី​ស័ក ព.ស. ២៥៦៥​ ត្រូវនឹងថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០២១ តាមសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធានកិត្តិយស នៃគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត​លេខ២៤៧​ /ស.អ.ក/២០២១​ សម្រេចទទួលស្គាល់ឯកឧត្តម​ ម៉ៅ​ ធនិន​ ជាប្រធានកិត្តិយស ស.អ.ក. ខេត្តកំពត​ ។

ក្នុងឱកាសនេះ ឯកឧត្តមបាននាំមកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ចែកជូនបងប្អូនអតីតយុទ្ធជនចំនួន១០០នាក់ ដោយម្នាក់ៗទទួលបានអង្ករ១បាវ មី១កេះ ត្រីខមួយយួរ ព្រមទាំងថវិកាឯកឧត្តម អភិបាលខេត្តក្នុង១នាក់ ៥ម៉ឺនរៀល ថវិកាឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ក្នុង១នាក់៥ម៉ឺនរៀល និងថវិកាលោកឧកញ៉ា វិញ ហ៊ួរ ក្នុង១នាក់៥ម៉ឺនរៀលផងដែរ៕