ដុំថ្ម២ដុំដែលចងខ្សែជ័រពីក្នុងការដ្ឋានសំណង់មួយកន្លែង ធ្លាក់លើចំកញ្ចក់កង់បីឥណ្ឌា​មួយគ្រឿងធ្លុះចូលដល់កន្លែងអ្នកបេីកកង់បីអង្គុយ ប៉ុន្តែចាត់ទុកថាសំណាងដែលមិនមានមនុស្សរងគ្រោះថ្នាក់

ភ្នំពេញ÷ ដុំថ្ម២ដុំដែលចងខ្សែជ័រពីក្នុងការដ្ឋានសំណង់មួយកន្លែង ធ្លាក់លើចំកញ្ចក់កង់បីឥណ្ឌា​មួយគ្រឿងធ្លុះចូលដល់កន្លែងអ្នកបេីកកង់បីអង្គុយ ប៉ុន្តែចាត់ទុកថាសំណាងដែលមិនមានមនុស្សរងគ្រោះថ្នាក់ ដោយសារកង់បីឥណ្ឌានោះ​ បេីកបរក្នុងល្បឿនយឺតល្មម​ តែប្រសិនបេីលឿនជាងនេះបន្តិច​ គឺចំអ្នកបេីកបរកង់បីឥណ្ឌាមិនខាននោះទេ នេះជាមហាសំណាងអ្នកបើកបរកង់បីនេះផ្ទាល់ដែលរួចផុតពីគ្រោះថ្នាក់នេះ កាលពីវេលាម៉ោង០៣:១០នាទីជិតភ្លឺ​ ចូលថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ​ នៅចំណុចអាគារខុនដូរកម្ពស់ខ្ពស់កប់ពពកមួយកន្លែង​ ស្ថិតនៅខាងលិចគល់ស្ពានហង្ស(កោះពេជ្រ​)​ លេីផ្លូវលេខ៧៨ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ (ដំណឹងបឋម​)​ #សារព័ត៌មានហង្សតូច