អង្គភាពសារព័ត៌មានហង្សតូចសូមសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
អង្គភាពសារព័ត៌មានហង្សតូចសុំសំដែងនូវការអបអរសាទរ ដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចតែងតាំង ពីអនុប្រធានគណៈកម្មាធិការគណបក្សរាជធានី ទៅជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១៕
គោរពជូនពរសិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ជួបតែសុភមង្គល ដើម្បីបន្តដឹកនាំនិងអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនថែមទៀត៕